ត្រឡប់ក្រោយ

រដ្ឋសភាថាលោក កឹម សុខា មិនឆ្លើយតបនឹងសំឡេងដែលគេចោទថាមានស្នេហាលួចលាក់

រដ្ឋសភា​ឲ្យ​ដឹងថាមេដឹកនាំបក្ស​ប្រឆំាង លោក កឹម សុខា ​មិន​បានឆ្លើយតបជុំវិញ​ញត្តិរបស់យុវជនមួយក្រុម ដែលដាក់​ទៅរដ្ឋសភា​ទាមទារឲ្យបកស្រាយរឿង​ខ្សែអាត់សំឡេងដែលគេចោទថាមានស្នេហាលួចលាក់នោះទេ។អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី៥ខែមេសា ​បានចេញលិខិតមួយជម្រាប​ទៅឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាតំណាង​និស្សិតដោយប្រាប់ថារដ្ឋសភាពុំបានទទួលប្រតិកម្មឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា ឡើយ។នៅពេលសួរថា តើសភានិងធ្វើអ្វីបន្តទៀត បើលោក កឹម សុខា មិនឆ្លើយតប?  អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថាសភានឹងរង់ចំារហូតមានការឆ្លើយតបពីលោក កឹម សុខា ដើម្បីសភាមានព័ត៌មានផ្តល់ទៅក្រុមយុវជន ដែលដឹកនាំ ដោយលោក ស្រី ចំរើន នោះ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា