ត្រឡប់ក្រោយ

បក្សប្រឆាំងរិះគន់អង្គភាពប្រឆាំងអំពើពុករលួយករណីបើកស្រោមសំបុត្រលោក កឹម សុខា

មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ពី​ស្ថាប័ន​មួយ​នេះ បាន​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ចាត់​ការ​ទៅ​លើ​អ្នក​នយោបាយ​រូប​នេះ។ អ្នក​វិភាគ​សង្គម​វិញ​យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង។មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា តាម​ពិត​មាន​សំណុំ​រឿង​ពុក​រលួយ​ច្រើន​ណាស់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ប្រាក់​បៀវត្សរ៍​ តិចតួច ប៉ុន្តែ​អាច​សល់​លុយ​វាល់​លាន​ដុល្លារ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ចាត់​វិធានការ។ផ្ទុយ​ទៅ​វិញ បែរ​ជា​អង្គភាព​នេះ​ព្យាយាម​សើរើ​សំណុំ​រឿង​របស់ លោក កឹម សុខា ដែល​ជា​អ្វី​ដែល លោក អេង ឆៃអ៊ាង អះអាង​ថា មិន​យល់​ពី​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នេះ​ទាល់​តែ​សោះ។ប្រភពRFA

http://www.rfa.org/khmer/news/politics/CNRP-reactions-to-ACU-04062016064455.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា