ត្រឡប់ក្រោយ

តុលាការនាំខ្លួនលោក ស៊ុត ឌីណា មកសាកសួរនៅព្រឹកនេះ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មេសា នេះ​ហើយ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។នៅ​ពេល​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ម៉ោង​៩​កន្លះ​នេះ លោក ស៊ុត ឌីណា បាន​ស្រែក​ថា រឿង​នេះ «អយុត្តិធម៌​ណាស់​ចំពោះ​រូប​ខ្ញុំ»។លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ មេសា វេលា​ម៉ោង ៧​យប់ ក្រោម​បទ​ចោទ​​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។យ៉ាងណាក៏ដោយ​ចុះ ក្រុម​គ្រួសារ​លោក ស៊ុត ឌីណា នៅ​មិន​ទាន់​ជឿ​ថា លោក ស៊ុត ឌីណា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយ​ពួក​គាត់​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​ពី​សំណុំ​រឿង​នេះ​ឡើង​វិញ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា