ត្រឡប់ក្រោយ

លោក សួន សេរីរដ្ឋា ស្នើបំភ្លឺរឿងវត្តមានទាហានវៀតណាម

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​កាលពី​ម្សិលមិញ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ ក្រសួង​មហាផ្ទៃ​សុំ​ការ​បំភ្លឺ​ពី​វត្តមាន​ទាហាន​​វៀតណាម​នៅ​វត្ត​ ត្រពាំងផ្លុង ក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​ និង​វត្ត​ព្រៃស្ពៃ ក្នុង​ឃុំ​គងជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។លោក សួន សេរីរដ្ឋា ថ្លែង​ថា៖ «ខ្ញុំ​បាន​ចុះ​ទៅ​ម្សិលមិញ​ជួប​អាចារ្យវត្ត និង​ព្រះសង្ឃ​គាត់​មិនមែន​មក​ដល់​ម្សិល​ទេ​គឺ​មក​ជិត​ពីរ​ខែ​ហើយ​ដោយសារ​ ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ពី​អាចារ្យ​ហើយ​ខ្ញុំ​បាន​ចុះ​ទៅ»។លោក​ថា​ពេល​ទៅ​ដល់​លោក​បាន​ឃើញ​ទាហាន​វៀតណាម​ដូច​​ពលរដ្ឋ​រាយការណ៍​មែន។ ប៉ុន្តែ​ក្រុម​របស់​លោក​មិន​បាន​សួរ​ទាហាន​វៀតណាម​នោះ​ទេ​ដោយសារ​គ្មាន​អ្នក ​ចេះ​វៀតណាម។«ខ្ញុំ​អត់​ដឹង​ថា​គេ​មក​ដើម្បី​អី​ប៉ុន្តែ​ពលរដ្ឋ​ភ័យ​ខ្លាច។ អាចារ្យវត្ត​គាត់​ថា​ឃើញ​មក​ហើយ​ទៅ​ជួនកាល​ចេញ​ទៅ​ក្រៅ​បាត់​ឃើញ​ទាហាន​ ខ្មែរ​ជូន​ទៅ​ហើយ​មក​វិញ។ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បំភ្លឺ​ដើម្បី​កុំ​ឲ្យ​ ពលរដ្ឋ​ភ័យខ្លាច»។ប្រភពភ្នំពេញប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា