ត្រឡប់ក្រោយ

មន្ត្រី CNRP កំពុងជាប់ឃុំត្រូវបានគេរឹតបន្ដឹង

មេធាវី​មួយ​រូប​បាន​និយាយ​ថា​សមាជិក​ជាន់​ខ្ពស់​​នៃ​គណបក្ស​ប្រឆាំង​ដែល​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ដោយ​ឡែក​ពី​ គ្នា និង​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ទេ​ជា​អ្វី​ដែល​​​ ខុស​​ពី​​ពន្ធនាគារ​ដទៃ​ទៀត​ដែល​អនុញ្ញាត​ឱ្យ​ដើរ​សេរី​ក្នុង​ពន្ធនាគារ​។លោក​មេធាវី សំ សុគង់ ដែល​ការពារ​អ្នក​នយោបាយ​ទាំង​ ៣ រូប​បាន​ឲ្យ​ដឹង​ថា​លោក​ អ៊ុំ សំអាន តំណាងរាស្រ្ត​លោក​ មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ហុង ​សុខហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​គេ​ឃុំ​ក្នុង​បន្ទប់​ផ្សេង​គ្នា ​នៅ​ពន្ធនាគារ​ព្រៃស។លោក​ សំ សុគង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា៖ «និយាយ​រួម​ពួកគេ​គ្មាន​​ពេល​​ជួប​គ្នា​ទេ​លើក​លែង​តែ​ករណី​ដោយ​ចៃដន្យ​ពេល​ ដែល​មេធាវី​អញ្ជើញ​ពួកគេ​មក​ជួប​ទើប​ពួកគេ​អាច​ជួប​គ្នា​ដោយសារ​តែ​ត្រូវ​ ជួប​មេធាវី​ជាមួយ​គ្នា»។ប្រភពភ្នំពេញប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា