ត្រឡប់ក្រោយ

លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថា”អាឆ្កួត”រឿងLikesតាមហ្វេសប៊ុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានហៅអ្នកនយោបាយម្នាក់ថាអាឆ្កួតដែលលោកសំដៅទៅរកលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រឿងនិយាយពីការចុចចូលចិត្ត(Likes)លើហ្វេសប៊ុក។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែងសំដៅទៅលោក សម រង្ស៊ី ថាបានបន្តនិយាយពីការចុចLikesក្លែងក្លាយនិងបន្លំលើហ្វេសប៊ុករបស់លោកដែលមានអ្នកចុចLikesទៅដល់ជាង៣លាន៨សែននាក់។ លោក ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ថាលេងហ្វេសប៊ុកចាញ់រូបលោកនិងថាលោក សម រង្ស៊ី បានចោទប្រកាន់រូបលោកថាលួចLikesពីហ្វេសប៊ុករបស់ខ្លួន។លោកមានប្រសាសន៍ថា៖ អានេះគឺជាការបង្កហេតុ តែប៉ុណ្ណឹង។ គេបង្កហេតុឥតឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថាមិនគួរឆ្លើយជាមួយនឹងអាឆ្កួតហ្នឹងទេ ហ្សែនវារបៀបម៉េចគឺវាអញ្ចឹង។ ពូជស្វាយ វាស្វាយ ពូជក្រូច វាក្រូច។ប្រភពVOD

http://vodhotnews.com/2016/04/hun-sen-calls-rainsy-a-crazy-person

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា