ត្រឡប់ក្រោយ

លោក ហ៊ុន សែន បដិសេធថាលោកមិនមែនអធិរាជហ្វេសប៊ុកនោះទេ

ប្រធានក្រុមការងាររបស់ហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី លោក ដួង តារា បានចេញលិខិតមួយផ្ញើទៅកាសែតភ្នំពេញប៉ុស្តិ៍ ដោយថាលោក ហ៊ុន សែន មិនបាននិយាយថាលោកជាអធិរាជហ្វេសប៊ុកនោះទេ។កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថាលោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជហ្វេសប៊ុក។ នៅក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃពុធនេះលើហ្វេសប៊ុកនាយករដ្ឋមន្រ្តី លោក ដួង តារា បានបញ្ជាក់ថាការសរសេររបស់កាសែតភ្នំពេញប៉ុស្តិ៍បំភ្លៃគ្មានការពិតនិងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈហើយដែលត្រូវតែកែតម្រូវជាបន្ទាន់។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស្ករសនៅខេត្តព្រះវិហារកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានថ្លែងថា៖ អ្នកនយោបាយខ្លះគេលេង មិនថាចូលឆ្នាំ មិនចូលឆ្នាំទេ ជេរងាប់។ប្រភពVOD

http://vodhotnews.com/2016/04/hun-sen-denies-saying-emperor-of-facebook

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា