ត្រឡប់ក្រោយ

អ្នកស្រី មូរ សុខហួរ នឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី២០មេសា

តំណាង​រាស្ត្រ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​បន្ទាប់​ពី​អ្នកស្រី​ចំណាយ​ពេលវេលា​ជាង ៩​ខែ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ថែ​រក្សា​ជំងឺ​ស្វាមី​របស់​អ្នកស្រី ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហា​រីក។អ្នកស្រី​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ពុធ ទី​២០ មេសា នេះ តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អេស៊ានណា អ៊ែឡាញ(Asiana Airlines)។អ្នកស្រី​ឲ្យ​ដឹង​ថា ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​វិញ​នេះ ជា​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ​ក្នុង​នាម​អ្នកស្រី​ជា​អ្នក​តំណាង​រាស្ត្រ និង​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ដល់​អ្នក​កើត​ជំងឺ​មហា​រីក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី តាម​បំណង​របស់​ស្វាមី​អ្នកស្រី​មុន​ពេល​លោក​ស្លាប់។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Mu-Sochu-returns-to-Phnom-Penh-this-wednesday-night-04202016030811.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា