ត្រឡប់ក្រោយ

គ.ជ.ប រង់ចាំសម្ភារៈនិងការប្រកាសរបស់រដ្ឋាភិបាលដើម្បីដំណើរការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អះអាង​ថា បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ដើម្បី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវ​ការ​ទេ​រហូត​មក​ទល់​ពេល​នេះ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការងារ​បោះឆ្នោត ជំរុញ​ឲ្យ គ.ជ.ប ពន្លឿន​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជឿ​ទុក​ចិត្ត​បាន។

បញ្ហា​ដែល​មិន​អាច​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ពេល​នេះ ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ខន កែវមនោ ពន្យល់​ថា គឺ​ដោយសារ គ.ជ.ប មិន​ទាន់​ទទួល​បាន​សម្ភារៈ និង​បរិក្ខារ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ប្រកាស​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ពី​រដ្ឋាភិបាល។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា