ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរតាមរថភ្លើង ទៅខេត្តព្រះសីហនុ

លោកនាយក ​រដ្ឋមន្ត្រី​នឹងធ្វើ​ដំណើរ​តាម​រថភ្លើង ទៅខេត្តព្រះសីហុន នៅ​ថ្ងៃ ៣០ មេសា​ខាងមុខនេះ។ នេះ​បើតាម​លោក ខៀវ កាញា​រីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ស្រង់​សម្តីលោក សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ។គួរ​បញ្ជាក់ថា ក្រុមហ៊ុន Royal Railway បានដាក់​ឲ្យ​ដំណើរការ​រថភ្លើង​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មក​ភ្នំពេញ​វិញ កាលពី​ថ្ងៃទី ៩ ខែមេសា ។ លោក រតនា ភ្នាក់ងារ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Royal Railway បានបញ្ជាក់ថា រថភ្លើង​របស់​ក្រុមហ៊ុន​នេះ មួយ​ខ្សែ អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង ១០០ នាក់ និង​មួយ​ខ្សែ​ទៀត​ផ្ទុក​មនុស្ស​បាន​ជាង ២០០ នាក់។ប្រភពកម្ពុជាថ្មី      

http://www.thmeythmey.com/?page=detail&ctype=article&id=38925&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា