ត្រឡប់ក្រោយ

គ.ប.ម បង្ហាញជំ ហរមិនបង្រួបបង្រួម ជាមួយCNRPដែល មិនមានប្រជាធិបតេយ្យ ផ្ទៃក្នុង

លេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានលើកឡើងថា ការបង្រួបបង្រួមប្រមូលកម្លាំងគ្នា ជាមួយគណបក្សសង្គ្រោះជាតិ (CNRP) មិនអាចទៅរួចនោះទេ ប្រសិនបើគ្មានការកែទម្រង់របបដឹកនាំក្នុងនេះទេនោះ។យោងតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០១៦នេះ  បានឲ្យដឹងថា “យើងចង់បង្កើតគម្រូល្អនៃការកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការកសាងគណបក្សនយោបាយមួយ ដែលមាន​ប្រជាធិបតេយ្យផ្ទៃក្នុង។ នេះគឺជាគោលបំណងបង្កើតធំរបស់យើង”។លោកបន្តថា ប្រសិនបើមិនអាច បង្កើតគណបក្សមួយ ដែលមានលក្ខណៈ ប្រជាធិបតេយ្យផ្ទៃក្នុងបានទេ ជឿជាក់ថា ក៏មិនអាចកសាងសង្គម មួយដែលមានលក្ខណៈប្រជាធិបតេយ្យ ទេព្រោះ គណបក្សនយោបាយមាន តួនាទីសំខាន់ក្នុងការកសាង លទ្ធិប្រជាធិតេយ្យ និងសង្គមប្រជាធិបតេយ្យ។លេខាធិការគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន រូបលើកឡើងទៀតថា បើសិនជា គណបក្សដទៃនៅប្រើប្រាស់ គោលការណ៍មេបក្ស ជាធំ មេធ្វើសេចក្តីសម្រេច ចិត្តស្រេចនឹងចិត្តខ្លួនឯង គឺ ថាមិនអាចធ្វើការបង្រួប បង្រួមជាមួយ គណបក្សបែបនេះទេ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា