សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឲ្យតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ដោយអះអាងថា ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈឹមដែលតុលាការថា ច្បាប់កំណត់ដាក់ពន្ធនាគារស្នើឬលើសពី១ឆ្នាំ។ក្នុងដីកាសម្រេចចុះថ្ងៃទី២២ ខែមេសា ចៅក្រុមស៊ើបសួរ លោក តុប ឈុនហេង បានលើកឡើងថា ដើម្បីបង្កាបទល្មើសកុំឲ្យកើតឡើងជាថ្មី រក្សាភស្តុតាង ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ដែលចៅក្រុម ថាដើម្បីធានារក្សាសណ្តាប់ធ្លាប់សាធារណៈ កុំឲ្យមានភាពច្របូកច្របល់បណ្តាលមកពីបទល្មើសជាដើមនោះ។លោក តុប ឈុនហេង អះអាងថា មិនព្រមដោះលែងជនត្រូវចោទលោក អ៊ុំ សំអាន ឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីការពារក្តិទេ។បើតាមដីកាសម្រេចដដែលឲ្យដឹងដែលថា កាលពីថ្ងៃទិ២១ ខែមេសា មេធាវី៣រូប គឺមានលោក ជូង ជូងី លោក សំ សុគង់ និងលោកហែម សុជាតិ បានដាក់ពាក្យសុំឲ្យតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអានបាននៅក្រៅឃុំ។ប្រភពវីអូឌី(VOD)
http://vodhotnews.com/2016/04/the-court-did-not-allow-the-opposition-bail