ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីការពារចំណាត់ការរដ្ឋាភិបាលចាប់ខ្លួនតំណាងរាស្រ្ត អ៊ុំ សំអាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាការចាប់ខ្លួនតំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃសុក្រជាការដកស្រង់សម្តីរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថាការឃាត់ខ្លួននេះជាជម្រើសតែមួយគត់ ដោយថាក្នុងន័យថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ក្នុងសង្គម។ លោកសរសេរទៀតថា ការចាប់ឃាត់ខ្លួនលោក អ៊ុំ សំអាន បានធ្វើឡើងដោយអនុលោមទៅតាមច្បាប់និងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល។ប្រភពវីអូឌី(VOD)

http://vodhotnews.com/2016/04/hun-sen-defenses-arrest-lawmaker

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា