ត្រឡប់ក្រោយ

CNRP ថ្កោលទោសការចាប់ខ្លួនមេឃុំ និងបានហៅទង្វើនោះថាមានចរិតដូចសម័យខ្មែរក្រហម

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ​ដែល​បាន​ចាប់​ខ្លួន​លោក ស៊ាង ចែត មេឃុំ​ស្រក​មកពី​គណបក្ស​ សមរង្ស៊ី ដោយ​ចាត់​ទុក​ថា​ទង្វើ​នេះ​រំលោភ​ច្បាប់​ដែល​មាន​ចរិត​ដូច​កាល​របប​ខ្មែរ​ ក្រហម និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ចំណាត់ការ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​កញ្ញា​ ខុម ចាន់តារាទី ហៅ​ ស្រី មុំ បាន​ចោទ​លោក ស៊ាង ចែត និង​មន្រ្តី​សង្គម​ស៊ីវិល​ជាច្រើន​រូប​ទៀត​ដែល​តែង​ផ្តល់​ជំនួយ​ផ្លូវ​ ច្បាប់​ឱ្យ​នាង​ថា​បាន​ប្រាប់​នាង​ឱ្យ​និយាយ​​កុហក​ប្រាប់​មហាជន​ថា​នាង​មិន ​មាន​ស្នេហា​ជាមួយ​លោក កឹម សុខា ​។ការ​ថ្កោលទោស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ ដឹកនាំ​កម្លាំង​ចុះ​ចាប់​ខ្លួន​លោក ស៊ាង ចែត មេ​ឃុំ​ស្រក​ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​មកពី​គណបក្ស​ សមរង្ស៊ី នៅ​វេលា​ម៉ោង ១០ និង ៣០ ​នាទី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា ២០១៦។ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា