ត្រឡប់ក្រោយ

បក្សកាន់អំណាចប្តឹងលោក អ៊ូ វីរៈ ឲ្យផ្តល់សំណង១០ម៉ឺនដុល្លារ ករណីស្រីមុំ

អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា“យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។ប្រភពVOD

 

http://vodhotnews.com/2016/04/ruling-party-filed-lawsuit-against-analyst-ou-virak

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា