សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ឲ្យចូលមកសវនាការជំនុំជម្រះនៅខែកក្កដាខាងមុខនេះ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា៖ “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”។ក្នុងដីកាហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ចុះថ្ងៃទី២២ ខែមេសា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ កោះហៅលោក សម រង្ស៊ី មកចូលសវនាការនៅថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង៨និង៣០នាទី។ បើតាមដីកានោះ លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តលើទំព័រហ្វេសប៊ុក តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ប្រភពVOD
http://vodhotnews.com/2016/04/court-summons-rainsy-over-accused-post-on-facebook-by-heng-samrin