ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួង អាជ្ញាធរនិងក្រុមការងារបក្ស ជួយដោះស្រាយបញ្ហាទឹក

ប្រមុខរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបញ្ជាឲ្យអាជ្ញាធរសាធារណៈនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចេញប្រតិបត្តិការជួយប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងជួបបញ្ហាខ្វះទឹក។

ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១តភ្ជាប់ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានបញ្ជាឲ្យក្រសួងធនធានទឹក អាជ្ញាធរខេត្ត កាកបាទក្រហមនិងក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរកវិធីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ បើតាមលោកនាយករដ្ឋមន្ត្រី ខេត្តមួយចំនួនកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនិងខេត្តមួយចំនួនទៀត កំពុងឈានទៅរកការប្រឈមនេះដែរ។ លោកថាបើតាមការព្យាករណ៍ ភ្លៀងអាចនឹងធ្លាក់នៅក្នុងអំឡុងខែមិថុនា។ប្រភពVOD

 

http://vodhotnews.com/2016/04/hun-sen-ordered-authority-and-party-team-to-help-solve-shortage-of-water

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា