ប្រធានអភិបាលនៃគណៈអភិបាលដែលគ្រប់គ្រងសមាជិកសភានៃគណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា សិទ្ធិសេរីភាពរបស់លោក អ៊ុំ សំអាន ដែលជាសមាជិកសភាតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានគេរឹតត្បិតយ៉ាងធ្ងន់ធ្ងរនៅក្នុងពន្ធនាគារព្រៃស។ លោក សុន ឆ័យ ចាត់ទុកសកម្មភាពបែបនេះថា ជាការរំលោភអំណាចទាំងបំពានដែលពុំធ្លាប់មាននៅក្នុង ប្រវត្តិសាស្ត្រកម្ពុជា។អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា សំណុំរឿងលោក អ៊ុំ សំអាន មិនដល់ថ្នាក់កំហិតសេរីភាពដូចនេះឡើយ ដោយសារពុំទាន់មានសាលក្រមណាមួយដែលរកឃើញថា សមាជិកសភារូបនេះ ត្រូវមានទោសនៅឡើយ។ មន្ត្រីនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ដោយសារលោក អ៊ុំ សំអាន ជាមនុស្សដែលមានមនោគមន៍វិជ្ជា និងជាករណីពិសេស ហេតុនេះត្រូវតែដាក់ឲ្យស្ថិតនៅដាច់ដោយឡែកយ៉ាងដូច្នេះ។ការចំណាយពេលជួបលោក អ៊ុំ សំអាន ដែលប្រើពេលមិនដល់ ៤០នាទីស្រួលបួលផង លោក សុន ឆ័យ អះអាងថា លោកនឹងស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីស្នើឲ្យតុលាការ និងខាងពន្ធនាគារដកបម្រាមនេះចេញ។ប្រភពRFA
http://www.rfa.org/khmer/news/politics/um-saman-04262016214724.html