ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។ អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែគេអត់បានគិតពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុតពីការភ័យខ្លាចនៃសង្រ្គាមនោះទេ។ លោកបន្ថែមថា៖អញ្ចឹងចំណុចនេះត្រូវមើលឲ្យឃើញអំពីតួនាទីនិងសារសំខាន់នៃសន្តិភាពនិងតួនាទីសំខាន់នៃអ្នកដែលស្វែងរកសន្តិភាពនិងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ ហើយបង្កឲ្យមានមនុស្សស្លាប់។ប្រភពVOD

http://vodhotnews.com/2016/04/hun-sen-says-peace-ahead-of-democracy-and-human-rights

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា