ត្រឡប់ក្រោយ

NGO រិះគន់ការតែងតាំងកូនលោក ឱម យ៉ិនទៀង ក្នុងកន្លែងតែមួយ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ការ​ តែងតាំង​កូន​ប្រុស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពីរ​រូប​ឲ្យ​ធ្វើ​ ជា​មន្ត្រី​ជាន់​ខ្ពស់​ស្ថាប័ន​តែ​មួយ​នេះ​អាច​​នឹង​កើត​មាន​ទំនាស់​ ផលប្រយោជន៍​បក្ខ​ពួកនិយម​ និង​ធ្វើឲ្យ​បាត់បង់​តម្លាភាព​របស់​ស្ថាប័ន​មួយ​នេះ​ប៉ុន្តែ​មន្ត្រី​ជាន់​ ខ្ពស់​អង្គភាព​នេះ​ថា​ការ​តែងតាំង​នោះ​គឺ​ដោយសារ​ពួកគាត់​ទាំង​ពីរ​មាន​ សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​មុខ​តំណែង​នេះ។ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា​ត្រាស់​បង្គាប់​តែងតាំង​ និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​ឧបការី​ចំនួន​​ ១៨ រូប​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​ពីរ​នាក់​​ផង​ដែរ​គឺ​លោក យ៉ិនទៀង ពុទ្ធីរិទ្ធ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លោក យ៉ិនទៀង ពុទ្ធិរ៉ា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/ngo

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា