ត្រឡប់ក្រោយ

តុលាការសម្រេចចោទប្រកាន់មេឃុំលោក ស៊ាង ចែត ពីបទសូកប៉ាន់សាក្សី

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​លោក​មេឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​បទ​ចោទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បញ្ជាក់​ក្រោយ​តំណាង​អយ្យការ​​បញ្ចប់​ការ​សួរ​ចម្លើយ​លោក ស៊ាង ចែត នៅ​រសៀល​ថ្ងៃ​ទី​២៧ មេសា ថា លោក ស៊ាង ចែត រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ បញ្ជាក់​ថា បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់ ឬ​ប្រយោល នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វី​មួយ ដើម្បី​មិន​ធ្វើ​ជា​សាក្សី ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ដល់​១០​ឆ្នាំ។ប្រភពRFA

http://www.rfa.org/khmer/news/law/Seangchaet-on-sreymom-accusation-04272016040717.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា