ត្រឡប់ក្រោយ

គណៈមេធាវីឲ្យលោកស្រី ទ្រី ឈួន បំភ្លឺរឿងឈប់ការពារក្តីចំពោះស្រីមុំ

គណៈមេធាវីទាមទារឲ្យលោកស្រី ទ្រី ឈួន ជាមេធាវីនៅសមាគមអាដហុកបំភ្លឺករណីដែលលោកស្រីឈប់ការពារក្តីជូន កញ្ញា ខុម ច័ន្ទដារ៉ាទី ហៅស្រីមុំ។ក្នុងលិខិតចុះថ្ងៃទី២៦ខែមេសា គណៈមេធាវីកម្ពុជាបានសរសេរថា បន្ទាប់ពីសមាគមអាដហុកចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះកញ្ញា ខុម ច័ន្ទដារ៉ាទី ហៅស្រីមុំនោះ គណៈមេធាវីបានសង្កេតឃើញបណ្តាសារព័ត៌មាននានាបានផ្សាយនូវព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យថា មានការបំពានលើឯករាជ្យភាពនិងសេរីភាពនៃវិជ្ជាជីវៈមេធាវី។ដោយយោងលើករណីនេះ គណៈមេធាវីស្នើឲ្យលោកស្រី ទ្រី ឈួន ជាមេធាវីនៅសមាគមអាដហុក ធ្វើរបាយការណ៍មកគណៈមេធាវីឲ្យបានឆាប់ ដើម្បីឲ្យគណៈមេធាវីចាត់វិធានការស្របតាមច្បាប់និងបទបញ្ញត្តិជាធរមាន។លោកស្រី ទ្រី ឈូន មានប្រសាសន៍ថា លោកស្រីទើបបានទទួលលិខិតពីគណៈមេធាវីហើយ ប៉ុន្តែលោកស្រីមិនទាន់សម្រេចថានឹងត្រូវឆ្លើយតបបែបណាឬក៏មិនត្រូវឆ្លើយតបនោះទេ៕ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា