ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីថាកុំឲ្យឆ្លៀតកេងចំណេញនយោបាយលើភាពរាំងស្ងួត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុមនិយមឃោសនាបោកប្រាស់។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថាភាពរាំងស្ងួតដែលកំពុងកើតឡើងនៅកម្ពុជានេះជាបាតុភូតធម្មជាតិហើយប្រទេសដទៃក៏កំពុងជួបប្រទះផងដែរ។ លោកថានេះជាបញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើងតែនៅកម្ពុជានោះទេ។លោក ហ៊ុន សែន បានបញ្ជាក់ថា៖ សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា។ លោកស្នើកុំឲ្យមានការលើកឡើងថា៖អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើប្រភពVOD

http://vodhotnews.com/2016/04/hun-sen-says-not-to-take-political-gain-from-drought

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា