ត្រឡប់ក្រោយ

កម្តៅនយោបាយ៖ តំណាងរាស្ត្រCNRP ចង់បានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ជាតិ ចំនួន​៥៣​រូប បានដាក់​លិខិត​មួយច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះអង្គ លើ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ននេះ ។​
ក្នុង​លិខិត​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ទាំង​ឯកឧត្តម សម រង្ស៊ី ផង​នោះ បានទូល​ថ្វាយ​ព្រះអង្គ​ថា កាលពីពេល​ថ្មីៗ​នេះ មានការ​ចាប់ខ្លួន​អ្នកនយោបាយ សកម្មជន​ការពារ​បរិស្ថាន សមាជិក​ព្រឹទ្ធសភា ហើយ​មានការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល និង​សហជីព តាមរយៈ​ច្បាប់ និង​ការដាក់​ពាក្យ​ប្ដឹង​អ្នកវិភាគ​មួយចំនួន​ផ្សេងទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុងមាន​សភាព​ធ្ងន់ធ្ងរ ដែល​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។​ប្រភពថ្មីៗ


http://www.thmeythmey.com/?page=detail&ctype=article&id=39180&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា