ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថ្លែងការពារនយោបាយចែកចាយទឹកជូនពលរដ្ឋថាជាដំណោះស្រាយ

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ការពារ​ថា ការ​ចែក​ចាយ​ទឹក​ជូន​ពលរដ្ឋ ជា​ដំណោះស្រាយ​ដែល​ត្រូវ​ធ្វើ ខណៈ​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត។ អ្នក​ជំនាញ​ផ្នែក​កសិកម្ម ថា​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នៅ​ពេល​នេះ ជា​ដំណោះស្រាយ​រយៈពេល​ខ្លី ហើយ​រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​រយៈពេល​វែង​ជូន​ពលរដ្ឋ ជា​ជាង​ការ​ចែក​ទឹក​ដល់​ពលរដ្ឋ។គ្រោះ​រាំង​ស្ងួត​នៅ​ចោទ​ជា​បញ្ហា ដែល​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​យក​ការ​ផ្តល់​គំនិត​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មក​ជជែក និង​ពិចារណា។ ក្នុង​ចំណោម​គំនិត​នានា លោក ហ៊ុន សែន កំពុង​ពិចារណា​ការ​ផ្តល់​គំនិត​ឲ្យ​លោក​ធ្វើ​ទ្វារ​ទប់​ទឹក​ទន្លេសាប៖ «មាន​អ្នក​ចូល​មក​ផ្តល់​គំនិត​ថា សម្ដេច​គួរ​ធ្វើ​ទ្វារ​ទឹក​ទន្លេសាប​តែ​ម្តង អត់​អី​ទេ​ទទួល​យក​មក​គិត ពេល​ដែល​ទឹក​ចូល ហើយ​ពេល​ទឹក​ចេញ​បិទ​តែ​ម្តង»។ប៉ុន្តែ​លោក​បដិសេធ​មិន​បង្កើត​ភ្លៀង​សិប្បនិមិត្ត ដោយ​បាច​ម្សៅ​ទៅ​លើ​អាកាស​ដូច​ប្រទេស​ថៃ នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ប្រសិន​បើ​បាច​ម្សៅ នឹង​ធ្លាក់​តែ​ម្សៅ​ទេ គ្មាន​ភ្លៀង​មក​ជាមួយ​ទេ ព្រោះ​កម្ពុជា គ្មាន​ពពក​ទឹក​ភ្លៀង។ប្រភពRFA

http://www.rfa.org/khmer/news/environment/Hun-Sen-says-providing-water-to-people-is-the-solution-04282016084512.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា