ត្រឡប់ក្រោយ

កិច្ចពិភាក្សារវាង គ.ជ.ប និងសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA)

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការ គ.ជ.ប មានកិច្ចប្រជុំមួយ គ.ជ.ប និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ដែលជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ពិភាក្សាអំពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប និងអង្គការសង្គមស៊ីវិល»។ដែរមានការចូលរួមពីឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ឯកឧត្តម សំ សាវុ ទីប្រឹក្សា គ.ជ.ប ជំនួយការប្រធាន គ.ជ.ប លោក គល់ បញ្ញា និងបុគ្គលិកខុមហ្រ្វែល ២រូប លោក យ៉ង គិមអេង តំណាងពី PDP-Center​ និងសមាជិក ERA ជាច្រើនរូបទៀត។នៅក្នុងកិច្ចពិភាក្សានេះស្ដីអំពីដំណើរការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦នេះ ERA មានផែនការសកម្មភាពពីរគឺៈ ការសង្កេតការចុះ​ឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោត។ ERA នឹងព្យាយាមពង្រាយអ្នកសង្កេតការណ៍គ្រប់ ១៦៣៣ ឃុំ/សង្កាត់ តែសម្រាប់លទ្ធភាពបច្ចុប្បន្នមានចំនួនប្រមាណ ៦០០ឃុំ/សង្កាត់។ ទាក់ទងការធ្វើសវនកម្មលើ បញ្ជីបោះឆ្នោត ERA នឹងធ្វើលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីបោះឆ្នោតផ្លូវ ដែលមានសំណាក ២៦០០ (អ្នកត្រូវធ្វើ​បទសម្ភាសន៍)។សំរាប់ដំណើរការបោះឆ្នោត សង្គមស៊ីវិលនឹងព្យាយាមដាក់ពង្រាយអ្នកសង្កេតការណ៍ឲ្យគ្រប់ការិយាល័យ​បោះឆ្នោត តែលទ្ធភាពដែលមានបច្ចុប្បន្នបានចំនួន ១ម៉ឺនការិយាល័យបោះឆ្នោត។ការងារអប់រំអ្នកបោះឆ្នោត សង្គមស៊ីវិលនឹងធ្វើតាមប្រព័ន្ធផ្សព្វផ្សាយ (វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ​សង្គម) សកម្មភាពនៅមូលដ្ឋាន និងការបោះពុម្ព និងចែកផ្សាយឯកសារ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា