ត្រឡប់ក្រោយ

អង្គភាពប្រឆាំងអំពើពុករលួយនឹងនាំខ្លួនមន្ត្រីសិទ្ធិមនុស្សម្នាក់របស់UNទៅសាកសួរពីករណីស្រីមុំ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពនឹងនាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ទៅសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់មន្ត្រីUNរូបនោះមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អង្គភាព។នៅសប្ដាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមនុស្សចំនួន៨នាក់ឲ្យចូលទៅបំភ្លឺនៅអង្គភាព ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងចំណោមអ្នកទាំង៨ក៏មានមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ផងដែរ ដោយលោកមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅនោះទេ។ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានចោទសួរពាក់ព័ន្ធនឹងករណីលោក ស៊ឺន សាលី ដែលមិនទាន់បានចូលខ្លួនបំភ្លឺនេះ លោក ឱម យ៉ិនទៀង បានលើកឡើងថា អង្គភាពនឹងបន្តធ្វើតាមច្បាប់គឺត្រូវនាំខ្លួនលោក ស៊ឺន សាលី ដើម្បីសាកសួរ តែពុំបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។ ប្រភពVOD

http://vodhotnews.com/2016/04/acu-to-question-ohchr-official

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា