ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាបក្សប្រឆាំង”បោកព្រះមហាក្សត្រ”រឿងកម្តៅនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះបានថ្លែងថាបក្សប្រឆាំងកំពុងតែ”បោក”ព្រះមហាក្សត្រពីកម្តៅនយោបាយនៅកម្ពុជា ដោយលោកបានថ្លែងថានយោបាយនៅកម្ពុជាមិនជួបវិបត្តិដូចបក្សប្រឆាំងរាយការណ៍ទៅព្រះមហាក្សត្រនោះទេ។កាលពីថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថានយោបាយនៅកម្ពុជាមិនមានវិបត្តិដូចបក្សប្រឆាំងលើកឡើងនោះទេ។ ប្រភពVOD

http://vodhotnews.com/2016/05/hun-sen-says-opposition-party-cheat-the-king

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា