ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានមន្រ្តីUNរឿងអភ័យឯកសិទ្ធិនិងថាមិនអាចដោះដូរអ្វីនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យនេះ បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងកាលពីថ្ងៃសុក្រថាអង្គភាពនឹងនាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ទៅសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់មន្ត្រីUNរូបនោះមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អង្គភាព។ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានអ្វីដែលត្រូវដោះដូរនោះទេ តែលោកមិនបានបញ្ជាក់លម្អិតថាតើជាការដោះដូរអ្វី ជាមួយភាគីណានោះទេ។ប្រភពVOD

 

http://vodhotnews.com/2016/05/hun-sen-warns-un-officials-over-immunity

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា