ត្រឡប់ក្រោយ

លោក ហ៊ុន សែន បន្តចំអកបក្សប្រឆាំងរឿងអត់ចុះជួយទឹកដល់ប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងចំអកឲ្យបក្សប្រឆាំងថាមិនបានចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកនិងថាបក្សប្រឆាំងកំពុងធ្វើ”នយោបាយភ្លឺណាស់”និង”មិនមែនជាដៃគូប្រកួត”របស់លោកនោះទេ។ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថាលោកបានស្តាប់ការអត្ថាធិប្បាយរបស់បក្សប្រឆាំងថាមិនអាចជួយទឹកបានទេគឺបានត្រឹមតែផ្តល់យោបល់ ហើយថាចាំពេលកាន់អំណាច ទើបអាចជួយបាន។ លោកបញ្ជាក់ថា៖ “ឱព្រះហើយព្រះ បើអញ្ចឹងចាំជាតិក្រោយ ចាំកាន់”។លោក ហ៊ុន សែន បន្តថាប្រសិនបើលោកជាបក្សប្រឆាំងវិញ លោកនឹងចុះចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញដល់អ្នកគាំទ្រ។ លោកបញ្ជាក់ថា៖ “អ្នកធ្វើនយោបាយនៅភ្លឺណាស់ ខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ”។ លោកមិនបានបញ្ជាក់ឈ្មោះរបស់គណបក្សណាមួយនោះទេ។ប្រភពVOD

http://vodhotnews.com/2016/05/hun-sen-mocks-opposition-over-distributing-water-to-suffered-people

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា