សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរ និងស្តាប់ចម្លើយពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍របស់គណបក្សកាន់អំណាចដែលបានប្តឹងកាលពីចុងខែមេសាកន្លងទៅ។ក្នុងដីកាកោះមួយច្បាប់ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ កោះហៅលោក អ៊ូ វីរៈ ឲ្យចូលទៅតុលាការ ដើម្បីសាកសួរ និងស្តាប់ចម្លើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក។ បើតាមដីកាកោះនោះ ការចូលខ្លួនរបស់របស់ លោក អ៊ូ វីរៈ គឺពាក់ព័ន្ធទៅនឹងដំណើររឿងដែលគណបក្សប្រជាជនកម្ពុជាប្តឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ប្រភពVOD
http://vodhotnews.com/2016/05/court-summon-ou-vireak-and-sok-eysan