សាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃចន្ទបានស្រេចបញ្ជូនមន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ទៅឃុំខ្លួននៅពន្ធនាគារ និងមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។បន្ទាប់ពីត្រូវបានតុលាការសាកសួរអស់រយៈពេលពីរថ្ងៃ នៅម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃចន្ទន អ្នកទាំង៥ត្រូវបានបញ្ជូនខ្លួនចេញពីតុលាការទៅកាន់ពន្ធនាគារព្រៃស និងមន្ទីរឃុំឃាំង។មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកទាំង៤នាក់ លោកស្រី គា សុផល បានថ្លែងប្រាប់អ្នកសារព័ត៌មានពេលចេញពីតុលាការថា មន្ត្រីទាំង៤រូបរបស់សមាគមអាដហុកត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ចំណែកឯអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានី។ប្រភពVOD
http://vodhotnews.com/2016/05/nec-and-adhoc-officials-detained