ត្រឡប់ក្រោយ

មេធាវីថាតុលាការស៊ើបអង្កេតករណីលោក នី ចរិយា ដោយសារខ្សែអាត់សំឡេងតាមទូរស័ព្ទ

មេធាវីការពារក្តីឲ្យអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីនោះ ឲ្យដឹងថាព្រះរាជអាជ្ញាបានសួរនាំកូនក្តីរបស់លោកដោយផ្អែកលើខ្សែអាត់សំឡេងដែលលោក នី ចរិយា ទាក់ទងជាមួយមន្ត្រីអាដហុក។លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ មន្រ្តីអាហុក៤រូបត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។

http://vodhotnews.com/2016/05/lawyer-says-court-questioned-ny-chakriya-over-phone-call

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា