ត្រឡប់ក្រោយ

បក្សប្រឆាំងថាចំណាត់ការរបស់តុលាការមកលើមន្ត្រីខ្លួនគឺជាការគាបសង្កត់និងដាក់សម្ពាធ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងនៅថ្ងៃទី៣ ខែឧសភា  ចាត់ទុកចំណាត់ការរបស់តុលាការមកលើមន្ត្រីបក្សប្រឆាំង ថាជាការគាបសង្កត់ និងដាក់សម្ពាធមកលើគណបក្សមួយនេះឲ្យចុះខ្សោយ។ការលើកឡើងរបស់លោក សុន ឆ័យ គឺស្របពេលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាបន្តបន្ទាប់កោះហៅថ្នាក់ដឹកនាំគណបក្ស គឺលោក កឹម សុខា និងតំណាងរាស្ត្របក្សនេះចំនួន ២រូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ក្នុងដីកាកោះរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កោះហៅលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពាក់ព័ន្ធនឹងអំពើពេស្យាចារ ។

http://www.rfa.org/khmer/news/law/kemsokha-and-2other-mps-summoned-05032016043244.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា