ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ក្នុងដីកាចុះថ្ងៃទី៣ ខែឧសភានេះ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុជាតិ កោះហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភា ម៉ោង៩ព្រឹក “ដើម្បីសាកសួរអំពីដំណើររឿងដែលឈ្មោះ ធី សុវណ្ណថា ប្ដឹងពីអំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សំឡេងផ្សព្វផ្សាយក្នុងសារព័ត៌មាន Freshnews កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ និងតាមហ្វេសប៊ុកឈ្មោះ រឿងពិត CNRP”។
http://vodhotnews.com/2016/05/kem-sokha-summoned-over-thy-sovantha-complaints