ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បដិសេធថា ខ្លួនមិនបានរំលោភច្បាប់ក្នុងការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់បុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុក ប្រកាសថា ACU មិន ឲ្យពួកគេជួបកូនក្តីរបស់ខ្លួនក្រោយការឃាត់ខ្លួនរយៈពេល ២៤ម៉ោងដូចច្បាប់កំណត់ ប៉ុន្តែរង់ចាំរហូតដល់ជាង ៦០ម៉ោង ទើបអនុញ្ញាតឲ្យជួបនៅតុលាការតែម្តង។លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា លោកមិនបានធ្វើផ្ទុយពីច្បាប់ដូចការចោទប្រកាន់របស់មេធាវី នៅក្នុងដំណើរនីតិវិធីឃាត់ខ្លួនជនសង្ស័យ ៥រូប ដែល ៤រូបជាមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក និង ១រូបទៀតជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សីនោះឡើយ។លោក ឱម យ៉ិនទៀង អះអាងប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមមេធាវីទាំងនោះកំពុងបង្ខូចឈ្មោះ ACU។ប្រភពRFA
http://www.rfa.org/khmer/news/law/Anti-Corruption-Unit-Abuses-Legal-Procedure-05042016032246.html