ត្រឡប់ក្រោយ

លោក ឱម យ៉ិនទៀង ៖ «លោក ធន សារាយ ដេកលក់ឲ្យស្រួលទៅ»

ប្រធាន​អង្គភាព​ប្រឆាំង​ អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​អត្ថាធិប្បាយ​ថា បញ្ហា​មន្ត្រី​សមាគម​អាដហុក​ចំនួន​៤​រូប ដែល​កំពុង​ជាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​សូកប៉ាន​សាក្សី​នោះ ហាក់​មិនទាន់មាន​អ្វីដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក​នោះទេ​។
តែ​ជុំវិញ​ការឃុំខ្លួន​មន្ត្រី​អាដហុក​នេះ លោក ឱម យ៉ិនទៀង អះអាងថា បើសិន​លោក ធន សា​រា​យ នូវ​បន្ត​ថ្លែង​ការពារ​មន្ត្រី​ជាប់ឃុំ​ទាំងនេះ​ទៀត នោះ​លោក​នឹង​ប្រមូល​ភស្តុតាង​ស៊ើបអង្កេត​លើ​លោក ធន សារាយ បន្ថែមទៀត​។ លោក ឱម យ៉ិនទៀង ព្រលយ​ពាក្យ​ថា «​លោក ធន សា​រា​យ ដេកលក់​ឲ្យ​ស្រួល​ទៅ​» ហើយ​គួរតែ​កុំ​ងើប​បំរាស់​ការពារ​មន្ត្រី​ខ្លួន​ទាំងនេះ​។ ឆ្លើយតប​នឹង​សំណួរ​របស់​ស្ថានីយ​ទូរ​ទស្ស PNN ប្រធាន​ប្រឆាំង​អំពើពុករលួយ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​ធន សារាយ​) ជា​មេ គាត់​ឲ្យ​គោលការណ៍ យើង​ក៏​ពិចារណា​ដែរ តើ​ការ​ឲ្យ​គោលការណ៍​អស់នេះ ក្នុងន័យ​វិជ្ជាជីវៈ​គាត់ ឬ​គាត់​ជា​ចង្កោម​អង្គការ​ទាំងមូល ដែល​ប្រព្រឹត្តិ​កំហុស​ដែរ ដូចនេះ​យើង​ក៏បាន​ពិចារណា​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=39453&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា