ត្រឡប់ក្រោយ

លោក ឈាង វុន ថាអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការធ្វើការត្រឹមត្រូវតាមច្បាប់

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ឡើយ ដោយ​ចោទ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ការពារ​បក្ស​ប្រឆាំង និង​ជា​អ្នក​រៀបចំ​ឲ្យ​មាន​បដិវត្ត​ពណ៌។ ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ..ប ១​រូប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ រីឯ​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម លើក​ឡើង​ថា ការ​ដែល​ចោទ​ប្រកាន់​ខ្វះ​មូលដ្ឋាន​នេះ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជាតិ។សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ការពារ​ស្ថាប័ន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ធ្វើ​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ..ប។ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ដើម្បី​ពិនិត្យ​លើ​សំណើ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ជំនួស​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ដែល​បាន​សុំ​លាលែង និង​ពិនិត្យ​លើ​សំណើ​សុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​ យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ហុងគ្រី ព្រម​ទាំង​ពិនិត្យ​លើ​សំណើ​សុំ​អនុម័ត​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ យុត្តិធម៌​អនីតិជន៖ «សង្គម​ស៊ីវិល​តាំង​តែ​ពី​ដើម​ មក​ប៉ុន្មាន​នាក់​ដែល​ជាប់​ហ្នឹង សុទ្ធ​តែ​មួយ។ ប្រភពRFA

http://www.rfa.org/khmer/news/law/CPP-MPs-have-no-regret-over-the-arrest-of-human-rights-defenders-05042016081417.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា