មន្ត្រីអាដហុក៤រូប គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការចោទពីបទ «សូកប៉ាន់សាក្សី»។ ចំណែក លោក នី ចរិយា អគ្គលេខាធិការរងរបស់ គ.ជ.ប រួមទាំងលោក សឺន សាលី បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវបានចោទពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី»។
ក្រោយការចោទប្រកាន់ មន្ត្រីអាដហុកត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារ ព្រៃស ហើយមន្ត្រីគ.ជ.ប ត្រូវបាននាំខ្លួនទៅពន្ធនាគារភ្នំពេញ (PJ) កាលពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែឧសភា។ គេគ្រាន់តែដឹងថា ជនទាំង៥ ស្ថិតនៅក្នុងការចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី» និងបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ប៉ុណ្ណោះ។ ប៉ុន្តែ ពុំមានភាគីណាមួយ បញ្ជាក់ឲ្យច្បាស់ថា ពួកគាត់ បានសូកប៉ាន់បុគ្គលណានោះទេ។
កន្លងមក សាធារណជន សង្ស័យថា ការចោទប្រកាន់របស់តុលាការ មកលើមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ប្រហែលជាទាក់ទងនឹងប្រាក់២០៤ ដុល្លារ ដែលសមាគមអាដហុកផ្តល់ឲ្យកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីបញ្ចុះបញ្ចូលរូបនាងឲ្យនិយាយកុហកសមត្ថកិច្ចនិងសាធារណជន ជុំវិញរឿងអាស្រូវស្នេហារបស់ឯឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=39450&lg=kh