ត្រឡប់ក្រោយ

តំណាងពលរដ្ឋប្រមាណ២០០០នាក់គ្រោងតវ៉ាទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស

តំណាងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ខែឧសភា តំណាងពលរដ្ឋបានលើកឡើងថាពួកគេប្រមាណ២ពាន់នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋ យុវជននិងស្រ្តីចំនួន៥២០៩នាក់គ្រោងនឹងដង្ហែញត្តិដាក់ទៅACUនៅព្រឹកម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ ពួកគេបញ្ជាក់ថា៖ យើងខ្ញុំសូមជ្រាបជូនឯកឧត្តមថាពួកយើងខ្ញុំមានក្តីបារម្ភជាខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ក្នុងលិខិតនោះ ពួកគេបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញមកលើសកម្មជនសិទ្ធិមនុស្សនិងមន្រ្តីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ។ ពួកគេក៏បានស្នើបញ្ឈប់ការអនុវត្តតួនាទីរបស់ACU ដោយពួកគេចាត់ទុកថាមានលក្ខណៈស្តង់ដារពីរ។ប្រភពVOD

 

http://vodhotnews.com/2016/05/protest-to-release-human-rights-defenders-set

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា