ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លោក ឱម យ៉ិនទៀង បញ្ជាក់ប្រាប់សារព័ត៌មានPNNកាលពីថ្ងៃម្សិលម៉ិញថា លោកនី ចរិយាមិនបានប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងស្ថាប័នគ.ជ.ប ទេ តែបានប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងកន្លែងផ្សេង ។លោកប្រធានACUបានបញ្ជាក់ច្បាស់ៗថា"គាត់បានបញ្ជា គាត់នៅពីក្រោយខ្នង គាត់បានបញ្ជា ក្នុងការធ្វើអោយអំពើ
សូកប៉ាន់សាក្សីនេះបានសំរេច ចឹងគាត់ជាអ្នកសមគំនិតមួយ ជាអ្នកសម្រួលបញ្ហាសូកប៉ាន់នេះ ..."។
ពាក់ព័ន្ធលោកធន សារាយ ប្រធានអង្គការអាដហុកនោះ លោកទេសរដ្ឋមន្ត្រីឱមឱម យ៉ិនទៀង អះអាងថា "គាត់ជាមេ គាត់អោយគោលការណ៍ យើងគួរពិចារណាដែរ ការអោយគោលការណ៍អស់នេះក្នុងន័យ វិជ្ជាជីវៈគាត់ ឬគាត់ជាមួយចង្កោមនៃអង្គការទាំងមូលដែលប្រព្រឹត្តកំហុសដែរ។ប្រភពរស្មីកម្ពុជា
http://www.rasmeinews.com/local/ZGZhMTg5Yz/18