សហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ភាគីទាំងពីរលើកឡើងថាមានការពិភាក្សាស្តីពីការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់និងតុលាការ អភិបាលកិច្ចនិងសិទ្ធិមនុស្សនិងស្តីពីពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បន្តថាសហភាពអឺរ៉ុបស្នើររដ្ឋាភិបាលបង្កើតឡើងនិងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។ប្រភពVOD
http://vodhotnews.com/2016/05/eu-calls-for-release-accused-human-rights-officials