គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយថាតុលាការមិនទាន់ចេញសាលក្រមស្ថាពរផ្តន្ទាទោសអតីតមន្ត្រីរបស់ខ្លួន។លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរង គ.ជ.ប និងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់VODនៅថ្ងៃពុធនេះថា គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសតំណែងលោក នី ចរិយា ទេដោយលោកអះអាងថារង់ចំាតុលាការចេញសាលក្រមស្ថាពរ។ លោកបន្តថា៖ ”នៅទេ ដរាបណាមិនមានសាលក្រមស្ថាពរពីតុលាការ គឺ គ.ជ.ប មិនមានគិតឬក៏មិនមានវិធីណាមួយក្នុងការជ្រើសរើសអគ្គលេខាធិការរងថ្មីនោះទេ”។ប្រភពVOD
http://vodhotnews.com/2016/05/nec-has-not-chosen-new-deputy-secretary-yet