ត្រឡប់ក្រោយ

មន្រ្តីក្រសួងយុត្តិធម៌ឲ្យសមាជិកសភាបក្សប្រឆាំងប្រយ័ត្នប្រយែងនឹងការរិះគន់ចំណាត់ការតុលាការ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិដែលថាការកោះអញ្ជើញតំណាងរាស្រ្តចូលបំភ្លឺនៅតុលាការជាការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ជាសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់និងស្នើឲ្យក្រុមតំណាងរាស្រ្តប្រុងប្រយ័ត្ននឹងចំណាត់ការផ្លូវច្បាប់លើការរិះគន់ចំណាត់ការរបស់ស្ថាប័នតុលាការ។ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត។ សេចក្តីថ្លែងការណ៍បន្តថា៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ។ ប្រភពVOD

 

http://vodhotnews.com/2016/05/justice-ministry-spokesman-cautious-opposition-lawmakers-over-statement-slamming-courts-action

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា