ប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា កំពុងស្វែងរកការចរចាជាមួយមេដឹកនាំគណបក្សកាន់អំណាចដើម្បី ដោះស្រាយស្ថានការណ៍នយោបាយដែលកំពុងឡើងកម្តៅខណៈអ្នកកាសែតល្បីឈ្មោះ ម្នាក់ដែលមានភាពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវគោលគំនិតឲ្យគណកប្សប្រឆាំងដាក់បេក្ខភាពអនុប្រធានទី មួយរដ្ឋសភាហើយបានជំរុញឲ្យគណបក្សប្រឆាំងវិលត្រឡប់ទៅរក វប្បធម៌សន្ទនា។លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មេដឹកនាំគណបក្សសង្គ្រោះជាតិមានឆន្ទៈបន្តវប្បធម៌សន្ទនាដើម្បី ស្វែងរកដំណោះស្រាយលើបញ្ហានយោបាយដែលកំពុងកើតឡើងដោយសារតែមើលឃើញ ថាស្ថានការណ៍នយោបាយបែបនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ជាតិ ឡើយ។ លោកបន្តថា៖ «ដូចដែលលោកប្រធានស្តីទី កឹម សុខា ផ្តល់ព័ត៌មានដល់យើងគឺថាលោកប្រធានស្តីទីបានព្យាយាមទាក់ទងចរចា ប៉ុន្តែខ្ញុំមិនដឹងថាតើគណបក្សប្រជាជនយល់យ៉ាងម៉េចនោះទេ។ គណបក្សប្រជាជនចង់ចរចា ឬអត់យើងមិនប្រាកដទេ»។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%9C%E1%9F%82%E1%9E%84%E1%9E%9A%E1%9E%80%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%85%E1%9E%9A%E1%9E%85%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%93