ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់

ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស៥នោះ គឺដោយសារពួកគេប្រមូលផ្តុំដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។មន្រ្តីសិទ្ធិមនុស្ស២នាក់និងសកម្មជនដីធ្លីចំនួន៤នាក់ ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា នោះត្រូវបានអាជ្ញាធរាជធានីភ្នំពេញឃាត់ខ្លួននៅទីកន្លែងផ្សេងគ្នា។អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ចោទថាការធ្វើយុទ្ធនាការរបស់សកម្មជនដែលពាក់អាវខ្មៅនេះគឺរំលោភច្បាប់និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។យ៉ាងណាក៏ដោយលោក ខៀវ សុភ័គ អះអាងថាអាជ្ញាធរចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីនៅព្រឹកនេះដើម្បីយកទៅអប់រំតែប៉ុណ្ណោះ។ លោកបន្តថា៖ “អ្នកឯងមានសេរីភាពធ្វើអញ្ចឹង អំណាចប៉ូលីស នគរបាល សមត្ថកិច្ចក៏គេមានកាតព្វកិច្ចចាប់ដែរចាប់មកអប់រំក្តីអាស្រ័យទៅលើជាក់ស្តែង ហើយធ្វើទៅថ្ងៃក្រោយធ្វើទៅរឹងទទឹងចំាធ្វើទៀត ចោទប្រកាន់ទៅតុលាការ ហើយសុំតុលាការចាប់ខ្លួនឃុំខ្លួនក៏បានដែរ”។ប្រភពVOD

 

http://vodhotnews.com/2016/05/ministry-of-interior-arrested-black-robes-just-warning

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា