ត្រឡប់ក្រោយ

អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស. ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស។លោក ម៉េណា គីអេ  បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃចន្ទនេះថាការអនុញ្ញាតឲ្យអ្នក ប្រឆាំងតវ៉ាដោយសន្តិវិធី បញ្ចេញមតិនិងការប្រមូលផ្តុំ ជួបជុំ មិនមែនត្រឹមតែជាតួនាទីរបស់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយនូវលទ្ធភាពនៃការបះបោរដោយហិង្សាដោយការបង្កើតនូវសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “វាជាការព្រួយបារម្ភមួយដែលឃើញកម្ពុជាកំពុងដើរលើផ្លូវខុសសម្រាប់យុទ្ធនាការពាក់អាវពណ៌ខ្មៅ”។នៅថ្ងៃចន្ទនេះ អាជ្ញាធរបានចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាននិងសកម្មជនដីធ្លី៤នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ដោយដើរទៅពន្ធនាគារព្រៃសនៅព្រឹកថ្ងៃចន្ទនេះ។ប្រភពVOD

 

 

http://vodhotnews.com/2016/05/un-special-rapporteur-on-assembly-and-association-concerns-black-dress-campaign

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា