លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម និងត្បូងឃ្មុំទទួលបន្ទុក ការងារយុវជន ក្នុងពិធីប្រកាសទទួលស្គាល់យុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់ឃុំ ថ្នាក់ភូមិ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី ០៩ ឧសភានេះ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងឆន្ទៈយុវជន ដែលបានជ្រើសរើសក CPP ។ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា "សូមថ្លែងអំណរគុណ ចំពោះទឹកចិត្ត និងឆន្ទៈរបស់យុវជន ដែលបានជ្រើសរើសចូលរួម ជាមួយគណប្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្ត និងបានចំណាយកម្លាំង កាយចិត្ត និងពេលវេលា ដើម្បីបម្រើកិច្ចការបក្ស និងប្រជាពលរដ្ឋ ដែលនេះ គឺជាការងារដ៍សំខាន់ណាស់ ក្នុងការប្រើយន្តការសរុប កម្លាំងសរុបដើម្បី ជម្រុញការងារឱ្យ បានរលូននិងជោគជ័យ"។ ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/4835.html