ត្រឡប់ក្រោយ

ប្រធានACUព្រមានផ្លូវច្បាប់លើប្រធានគណបក្សអំណាចខ្មែរ រឿងការស្នើសុំបំភ្លឺអំពើពុករលួយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានផ្ញើលិខិតមួយទៅលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយបានលើកឡើងពីអង្គច្បាប់ថាករណីបុគ្គលណាដែលស្នើឲ្យអង្គភាពបំភ្លឺករណីណាមួយ បុគ្គលនោះអាចប្រឈមនឹងបទល្មើសការជ្រៀតជ្រែកដោយខុសច្បាប់។កាលពីថ្ងៃទី៨ ខែមេសា លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ក្នុងលិខិតមួយចុះថ្ងៃទី២៦ ខែមេសា លោក ឱម យ៉ិនទៀង បានសម្តែងការសោកស្តាយដែលលោក សួន សេរីរដ្ឋា មិនបានចូលរួមប្រជុំពិនិត្យលិខិតស្នើសុំរបស់លោកកាលពីថ្ងៃចន្ទ។ លោកយោងតាមមាត្រា២ មាត្រា១៣និងមាត្រា២២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថាមានតែអង្គភាពប្រឆាំងអំពើពុករលួយទេដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតនិងស្នើសុំការបំភ្លឺពីក្រសួងឬស្ថាប័នឬបុគ្គលណាមួយពាក់ព័ន្ធនឹងអំពើពុករលួយ។ប្រភពVOD

http://vodhotnews.com/2016/04/acu-head-threatens-legal-action-against-new-party-leader

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា