រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ឧសភា ថា ការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» គឺដើម្បីធ្វើការសាកសួរធ្វើកំណត់ហេតុ អប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតវ៉ា និងរក្សាទុកជាឯកសារសម្រាប់បម្រើដល់ផ្លូវច្បាប់ទៅថ្ងៃក្រោយ។ក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន លោក ស ខេង ហៅមនុស្សសកម្មជនការពារសិទ្ធិមនុស្ស និងដីធ្លីដែលត្រូវឃាត់ខ្លួន ថា ជាមេក្លោង និងជាអ្នករឹងរួស។ទោះជាយ៉ាងណា ក្នុងលិខិតទៅកាន់លោក ហ៊ុន សែន លោក ស ខេង មិនបានបញ្ជាក់ពីការឃាត់ខ្លួនបុគ្គលិកអង្គការលីកាដូជាជនបរទេស២នាក់ ដែលត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរនោះឡើយ។កាលពីថ្ងៃទី៨ ឧសភា ក្រសួងមហាផ្ទៃ ណែនាំឲ្យអ្នករៀបចំយុទ្ធនាការនេះ ចៀសវាងធ្វើសកម្មភាពណាមួយដែលរដ្ឋាភិបាលយល់ថាប៉ះពាល់សន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ហើយព្រមានចាត់វិធានការប្រសិនបើពួកគេនៅតែធ្វើសកម្មភាព៕ប្រភពRFA
http://www.rfa.org/khmer/news/human-rights/Sar-Kheng-to-Hunsen-about-arrested-CSOs-05092016084248.html